អានរឿងនេះរួចសូមជួយវិភាគផងថា តើរឿងនេះចង់ផ្តល់ដំបូន្មានអ្វីខ្លះ? សូមអរគុណ!"/>

Home > Author > Kim Channa >

" រឿង ជាងធ្វើស្បែកជើងនិងសត្វលាចចេស (រឿងនិទានអេស្ប៉ាញ)
កាលពីព្រេងនាយ នៅក្រុងបាសេឡូណា មានជាងធ្វើស្បែកជើងម្នាក់ខំផលិតស្បែកជើងលក់ តែមិនសូវមានមនុស្សមកទិញប៉ុន្មានទេ ខ្លះរអ៊ូថាមិនស្អាត ខ្លះរអ៊ូថាយកស្បែកមិនល្អមកធ្វើ ខ្លះក៏ថាទឹកដៃមិនល្អជាដើម។ ក្រោយមកគេក៏សម្រេចចិត្តប្តូរទៅរកស៊ីនៅឯក្រុងម៉ាឌ្រីតវិញ ហើយរៀបចំអីវ៉ែអីវ៉ាន់និងស្បែកជើងទាំងប៉ុន្មានដាក់លើខ្នងលា ធ្វើដំណើទៅម៉ាឌ្រីត។ លុះធ្វើដំណើរមកដល់ផ្លូវបំបែក លានោះមិនព្រមដើរតាមផ្លូវដែលម្ចាស់បញ្ជាទេ វាចចេសទាញទៅរកផ្លូវមួយទៀតដែលវាចង់ទៅ ទីបំផុតជាងស្បែកជើងក៏បង្ខំចិត្តដើរទៅតាមផ្លូវរបស់សត្វលានោះទៅ។ លានាំម្ចាស់ដើរឆ្លងពីភ្នំមួយដល់ភ្នំមួយជាបន្តបន្ទាប់រកទីបញ្ចប់មិនឃើញ។ ជាងស្បែកជើងក៏បោះស្បែកជើងចោលម្តងមួយគូៗដើម្បើកុំឲ្យធ្ងន់រហូតនៅសល់តែមួយគូគត់។ លានាំទៅដល់ស្ទឹងមួយដែលមានទឹកហូរកួចយ៉ាងខ្លាំង ម្ចាស់ឃើញដូច្នេះក៏ខំអូសលាឲ្យបកទៅតាមផ្លូវចាស់វិញ តែលានៅតែមិនព្រម ហើយលុយទឹកបន្តទៅមុខ។ លុះពេលទៅដល់ពាក់កណ្តាលស្ទឹង ទឹកក៏កួចលាឲ្យដួលទៅក្នុងទឹក ម្ចាស់ក៏ចោលស្បែកជើងមួយគូចុងក្រោយ ដើម្បីជួយស្រោចស្រង់លាឲ្យរួចពីទឹក តែនៅតែជួយមិនរួច លាក៏ឈ្លក់ទឹកស្លាប់ទៅ។ ជាងស្បែកជើងក៏វិលត្រឡប់ទៅបាសេឡូណាវិញ ទាំងដើរបណ្តើរគិតបណ្តើរថា "ហ៊ឺ!... បើនៅតែបាសេឡូណា ប្រហែលលក់បានស្បែកជើងខ្លះ មិនពិបាកខាតបង់ទាំងស្បែកជើង អស់ទាំងលាមួយក្បាលទៀតផង" ។
អានរឿងនេះរួចសូមជួយវិភាគផងថា តើរឿងនេះចង់ផ្តល់ដំបូន្មានអ្វីខ្លះ? សូមអរគុណ! "

Kim Channa


Image for Quotes

Kim Channa quote : រឿង ជាងធ្វើស្បែកជើងនិងសត្វលាចចេស (រឿងនិទានអេស្ប៉ាញ)<br />កាលពីព្រេងនាយ នៅក្រុងបាសេឡូណា មានជាងធ្វើស្បែកជើងម្នាក់ខំផលិតស្បែកជើងលក់ តែមិនសូវមានមនុស្សមកទិញប៉ុន្មានទេ ខ្លះរអ៊ូថាមិនស្អាត ខ្លះរអ៊ូថាយកស្បែកមិនល្អមកធ្វើ ខ្លះក៏ថាទឹកដៃមិនល្អជាដើម។ ក្រោយមកគេក៏សម្រេចចិត្តប្តូរទៅរកស៊ីនៅឯក្រុងម៉ាឌ្រីតវិញ ហើយរៀបចំអីវ៉ែអីវ៉ាន់និងស្បែកជើងទាំងប៉ុន្មានដាក់លើខ្នងលា ធ្វើដំណើទៅម៉ាឌ្រីត។ លុះធ្វើដំណើរមកដល់ផ្លូវបំបែក លានោះមិនព្រមដើរតាមផ្លូវដែលម្ចាស់បញ្ជាទេ វាចចេសទាញទៅរកផ្លូវមួយទៀតដែលវាចង់ទៅ ទីបំផុតជាងស្បែកជើងក៏បង្ខំចិត្តដើរទៅតាមផ្លូវរបស់សត្វលានោះទៅ។ លានាំម្ចាស់ដើរឆ្លងពីភ្នំមួយដល់ភ្នំមួយជាបន្តបន្ទាប់រកទីបញ្ចប់មិនឃើញ។ ជាងស្បែកជើងក៏បោះស្បែកជើងចោលម្តងមួយគូៗដើម្បើកុំឲ្យធ្ងន់រហូតនៅសល់តែមួយគូគត់។ លានាំទៅដល់ស្ទឹងមួយដែលមានទឹកហូរកួចយ៉ាងខ្លាំង ម្ចាស់ឃើញដូច្នេះក៏ខំអូសលាឲ្យបកទៅតាមផ្លូវចាស់វិញ តែលានៅតែមិនព្រម ហើយលុយទឹកបន្តទៅមុខ។ លុះពេលទៅដល់ពាក់កណ្តាលស្ទឹង ទឹកក៏កួចលាឲ្យដួលទៅក្នុងទឹក ម្ចាស់ក៏ចោលស្បែកជើងមួយគូចុងក្រោយ ដើម្បីជួយស្រោចស្រង់លាឲ្យរួចពីទឹក តែនៅតែជួយមិនរួច លាក៏ឈ្លក់ទឹកស្លាប់ទៅ។ ជាងស្បែកជើងក៏វិលត្រឡប់ទៅបាសេឡូណាវិញ ទាំងដើរបណ្តើរគិតបណ្តើរថា អានរឿងនេះរួចសូមជួយវិភាគផងថា តើរឿងនេះចង់ផ្តល់ដំបូន្មានអ្វីខ្លះ? សូមអរគុណ!" style="width:100%;margin:20px 0;"/>