Home > Author > Thai Kimleang >

" ក្រោធខឹងជាលក្ខណៈបង្ហាញរបស់ចិត្តព្រៃដែលគ្មានការអប់រំ ។ សីលធម៌មិនមែនមានចំពោះមនុស្សគ្រប់រូបដោយគ្រាន់តែត្រឹមសម្ដែងអាកប្បករិយាខាងក្រៅនុះទេ ។ បែបបទទម្រង់ត្បិតត្បៀត ការកាត់ផ្សំទង្វើទាំងឡាយនៃសកម្មភាពខាងក្រៅហៅថា សុជីវធម៌ ។
សីលធម៌ គឺជាប្រក្រតីភាពនៃចិត្តដែលដុះស្អិតមកនូវការមិនបៀតបៀនទៅមនុស្សសត្វដទៃ ។ សីលធម៌មិនមែនជាការត្បិតត្បៀតសម្ដែងថាខ្លួនមានសេចក្ដីល្អនោះទេ ប៉ុន្តែសីលធម៌ជាលក្ខណៈដែលមនុស្សម្នាក់ប្រព្រឹត្តទង្វើទាំងឡាយដោយមិនចាំបាច់ត្បិតត្បៀត កាត់មុខ ផ្សំក្រោយ លាក់នេះ បង្ហាញនោះ នុះទេ ព្រោះសីលធម៌ជាសារជាតិនៃសភាវៈល្អដែលដុះមកនៅនឹងចិត្តយ៉ាងប្រក្រតី ។ សារជាតិនៃសីលធម៌ភាយនូវភាពញ័រៗសន្តិភាពចំពោះមនុស្សណាដែលចូលមកប្រាស្រ័យទាក់ទងជាមួយ ។ សីលធម៌អាចកើតមាន ឬបណ្ដុះឡើងបានដោយបន្ស៉ាំវានៅឯមូលដ្ឋានជម្រៅនៃចិត្តព្រៃរបស់អ្នកតាមវិធីវិបស្សនា និង មេត្ដាភាវនា ។ សីលធម៌មិនមែនអាចបណ្ដុះបាននៅមូលដ្ឋានត្រឹមតែខួរក្បាលនុះទេ ប៉ុន្តែត្រូវបន្ស៉ាំឲ្យចូលដល់ទីជម្រៅនៃចិត្ត ។ ការបង្រៀនឲ្យមានសេចក្ដីល្អត្រឹមតែមូលដ្ឋាននៃខួរក្បាល ហៅថា ការបង្រៀនឲ្យមានសុជីវធម៌ ។ "

Thai Kimleang


Image for Quotes

Thai Kimleang quote : ក្រោធខឹងជាលក្ខណៈបង្ហាញរបស់ចិត្តព្រៃដែលគ្មានការអប់រំ ។ សីលធម៌មិនមែនមានចំពោះមនុស្សគ្រប់រូបដោយគ្រាន់តែត្រឹមសម្ដែងអាកប្បករិយាខាងក្រៅនុះទេ ។ បែបបទទម្រង់ត្បិតត្បៀត ការកាត់ផ្សំទង្វើទាំងឡាយនៃសកម្មភាពខាងក្រៅហៅថា សុជីវធម៌ ។<br />សីលធម៌ គឺជាប្រក្រតីភាពនៃចិត្តដែលដុះស្អិតមកនូវការមិនបៀតបៀនទៅមនុស្សសត្វដទៃ ។ សីលធម៌មិនមែនជាការត្បិតត្បៀតសម្ដែងថាខ្លួនមានសេចក្ដីល្អនោះទេ ប៉ុន្តែសីលធម៌ជាលក្ខណៈដែលមនុស្សម្នាក់ប្រព្រឹត្តទង្វើទាំងឡាយដោយមិនចាំបាច់ត្បិតត្បៀត កាត់មុខ ផ្សំក្រោយ លាក់នេះ បង្ហាញនោះ នុះទេ ព្រោះសីលធម៌ជាសារជាតិនៃសភាវៈល្អដែលដុះមកនៅនឹងចិត្តយ៉ាងប្រក្រតី ។ សារជាតិនៃសីលធម៌ភាយនូវភាពញ័រៗសន្តិភាពចំពោះមនុស្សណាដែលចូលមកប្រាស្រ័យទាក់ទងជាមួយ ។ សីលធម៌អាចកើតមាន ឬបណ្ដុះឡើងបានដោយបន្ស៉ាំវានៅឯមូលដ្ឋានជម្រៅនៃចិត្តព្រៃរបស់អ្នកតាមវិធីវិបស្សនា និង មេត្ដាភាវនា ។ សីលធម៌មិនមែនអាចបណ្ដុះបាននៅមូលដ្ឋានត្រឹមតែខួរក្បាលនុះទេ ប៉ុន្តែត្រូវបន្ស៉ាំឲ្យចូលដល់ទីជម្រៅនៃចិត្ត ។ ការបង្រៀនឲ្យមានសេចក្ដីល្អត្រឹមតែមូលដ្ឋាននៃខួរក្បាល ហៅថា ការបង្រៀនឲ្យមានសុជីវធម៌ ។