Home > Author > Mang Chet

Mang Chet QUOTES

2 " ចំណុចបួនយ៉ាងដែលព្រះពុទ្ធទ្រង់មិនឲ្យមនុស្សសាមញ្ញនិយាយ ទី១ អំពីកម្ម ធ្វើចេះនាំឲ្យបានអញ្ចុះ ធ្វើអញ្ចុះនាំឲ្យបានអញ្ចេះ។ ទី២ ពុទ្ធវិស័យ អំពីនិយាមរបស់ព្រះពុទ្ធ។ ទី៣ អំពីឈាន លក្ខណៈរបស់ឈាន ។ និងទី៤ កំណើតរបស់មនុស្ស ។ ប៉ុន្ដែមនុស្សធម្មតាចូលចិត្តនិយាយណាស់ ទាក់ទងនឹងរឿងកម្ម ជាពិសេស គ្រូូធម្មាចារ្យទេសនាតាមវិទ្យ ចូលចិត្តណាស់ និយាយ ធ្វើបុណ្យនេះ នាំឲ្បបាននោះ ធ្វើបុណ្យនោះនាំឲ្បបាននេះ ខ្លួនឯងខ្វាក់សោះហ្នឹង។ រឿងដែលថាកម្មរបស់សត្វពីជាតិមុន សាងយ៉ាងម៉េច នាំឲ្បបានក្នុងជាតិនេះយ៉ាងដូចម្ដេច មានតែព្រះពុទ្ធទេ ដែលអាចដឹង ព្រោះព្រះពុទ្ធមាន សព្វញ្ញុុតញ្ញាណ ។ ចំណែកគ្រូូធ្មប់ឯង អត់មានញ្ញាណនោះទេ អញ្ចឹងកុំប្រឹងធ្វើដូចខ្លួនឯងមានញ្ញាណនោះ ជាអ្នកដឹងជោគវាសនា អតីតកាលរបស់សត្វអី ព្រោះខ្លួនឯងខ្វាក់ទេ ។ "

Mang Chet

5 " ជីវិតចំពោះខ្ញុំ ខ្ញុំគិតថា បើគ្មានការងារដែលមានតម្លៃធ្វើ វាហាក់ដូចជាគ្មានតម្លៃគ្មានខ្លឹមសារ។ ហើយប្រសិនបើពេលនេះខ្ញុំស្លាប់ទៅ ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់ ចំពោះរឿងពីរ ទី១គឺមិនបានបំពេញការងារ ប្រកបដោយមនោសញ្ចេតនារបស់ខ្ញុំចំពោះជនទន់ខ្សោយទាំងឡាយ។ ទី២ មិនទាន់បានសងគុណលោក់ឪពុកអ្នកម្ដាយរបស់ខ្ញុំ ដែលយកចិត្តទុកដាក់ថែរក្សា ព្រួយបារម្ភសុខទុក្ខរបស់ខ្ញុំ។ ហើយក៏ស្ដាយទឹកចិត្តពូកគាត់ដែលខំប្រឹង ធ្វើការទាំងយប់ថ្ងៃព្រោះតែយើង តែយើងបែរជាមិនបានធ្វើប្រយោជន៍អ្វីសោះ។ចំពោះរឿងនេះបើខ្ញុំមិនបានធ្វើរឿងមានប្រយោជន៍សម្រាប់មនុស្សជាតិទេ ខ្ញុំពិតជាមានវិប្បដិសារី ទោះបីខ្ញុំចូលទៅក្នុងក្ដាមឈូសហើយក៏ដោយ។ ដោយសារកត្តាទាំងនេះហើយ បានជំរុញឲ្យខ្ញុំធ្វើការជួយអ្នកដទៃដោយគ្មានការនឿយណាយ នឿយហត់អ្វីឡើយ ហើយក៏ជាការពេញចិត្តរបស់ខ្ញុំដែរ។ "

Mang Chet